ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះនៅក្នុងផេករបស់ចាន់ វឌ្ឍនាកា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹងថា ជាដំបូងខ្ញុំសូមអរគុណដល់ប្រមុខថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធ មន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជាដែលស្វះស្វែងជួយសម្រួល និង យកចិត្តទុក្ខដាក់ព្យាបាលយើងនៅទីនេះ និង អរគុណដល់បងប្អូន អ៊ុំ ពូមីង យាយតា ដែលបានជូនពរបារម្ភដល់ពួកយើង ស្ថានភាពពួកយើងចាប់ផ្ដើមប្រសើឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលនេះពួកយើងកំពុងតែមានសុខភាពល្អឡើងវិញដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់គ្រូពេទ្យនៅទីនេះ ២៤ម៉ោងលើ២៤ម៉ោង ខ្ញុំនឹងប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ សូមបងប្អូន អ៊ុំ ពូមីង យាយតា ទាំងអស់បន្តអនុវត្តន៍នៅវិធានការណ៍៣កុំ៣ការពារអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា កីឡាករកម្ពុជាចំនួន ៦រូប រួមទាំងវឌ្ឍនាកាផង គឺបានឆ្លងនៅជំងឺកូវីដ១៩ ហើយពេលនេះកំពុងសម្រាក់ព្យាបាលនៅប្រទេសបារ៉ែន ដោយមិនទាន់អាចត្រលប់មកប្រទេសកម្ពុជានោះទេ៕