ភ្នំពេញ៖ នេះបើយោងតាមការធ្វើសន្និសិទសារព័ត៌មានមួយ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធអនឡាញ គឺបានបញ្ជាក់ថាក្រុមជម្រើសជាតិកម្ពុជា ៦នាក់ បានឆ្លងកូវីដ១៩។
កីឡាករ៦នាក់ដែលឆ្លងកូវីដ១៩នោះ រួមមាន៖ គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា, ចាន់ វឌ្ឍនាកា និងអៀន ពិសី។ ហើយបច្ចុប្បន្ននេះ ពួកគេទាំង ៦នាក់ កំពុងសម្រាក់ព្យាបាលជំងឺកូវីដ១៩ នៅក្នុងសណ្ឋាគារមួយ ដែលបានរៀបចំដោយក្រសួងសុខាភិបាល៕