បន្ទាប់ពីពួកគេទិញបានក្រុម Newcastle United មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) អាចក្លាយជាម្ចាស់ថ្មីនៃក្រុម Inter របស់ក្របខ័ណ្ឌ Serie A ។
បញ្ហាហិរញ្ញវត្ថុរបស់ Inter Milan ត្រូវបានគេដឹងយ៉ាងច្បាស់ ហើយថ្មីៗនេះបានរាយការណ៍អំពីការខាតបង់ ២៤៥.៦ លានអឺរ៉ូសម្រាប់ឆ្នាំ ២០២០/២១ ។ ទន្ទឹមនឹងនេះគ្រូបង្វឹកលោក Antonio Conte បានចាកចេញនៅរដូវក្តៅតែប៉ុន្មានសប្តាហ៍បន្ទាប់ពីឈ្នះពានរង្វាន់ Scudetto ជាលើកដំបូងរបស់ក្លឹបក្នុងរយៈពេល ១១ ឆ្នាំរួមទាំង Romelu Lukaku និង Achraf Hakimi ក៏ត្រូវបានផ្ទេរចេញដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុផងដែរ។
យោងតាមកាសែតអ៊ីតាលី Libero ភាគីទាំងពីរគឺ PIF និង Suning បានពិភាក្សាគ្នាក្នុងអំឡុងការប្រកួតក្របខ័ណ្ឌ Champions League រវាង Inter និង Real Madrid ខណៈដែលពួយគេព្យាយាមដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។
កិច្ចព្រមព្រៀងនោះបង្ហាញថា PIF នឹងទិញ Inter ក្នុងតម្លៃមួយពាន់លានអឺរ៉ូពីក្រុមហ៊ុនចិន Suning ដែលក្រុមហ៊ុនមួយនេះមានបញ្ហាហិរញ្ញវត្ថុ ដោយសារជំងឺរាតត្បាត កូវីដ-១៩ ។
ទោះយ៉ាងណាអ្នកកាសែតដែលទម្លាយព័ត៌មាននេះគឺលោក Federico Strumolo បានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានកំណត់ទេ ប៉ុន្តែគ្រាន់តែជាព័ត៌មានដែលគាត់បានផ្តល់ឱ្យប៉ុណ្ណោះ៕