ជនជាតិ​ចិន​បើ​រថយន្ត​បុក​ម៉ូតូ​២​គ្រឿង​ខូចខាត​គួរសម ហើយ​អោយ​លុយ ១៥០​ដុល្លារ​បញ្ចប់រឿង

0

ភ្នំពេញ​៖ កាល​ពេលវេលា​ម៉ោង​ប្រមាណ ២​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​រថយន្ត​ម៉ាក​ធុន​ត្រា មួយ​គ្រឿង​បាន​បុក​ជាមួយនឹង​ម៉ូតូ​២​គ្រឿង​រង​ការ​ខូចខាត និង​មាន​អ្នក​រង​របួសស្រាល ៣​នាក់​។

បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា ហេតុការណ៍​កើតឡើង​នៅ​ចំនុច​នៅ​ផ្លូវ​១៩៩ កែង​ផ្លូវ​៣៨៨​ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នុំពេញ​។ ក្រោយ​កើតហេតុ​ភាគី​រថយន្ត ដែល​ជា​ជនជាតិ​ចិន​មាន​គ្នា ៥​នាក់ បាន​ធ្វើការ​សង​លុយ ១៥០​ដុល្លារ ទៅ​ភាគី​ម្ចាស់​ម៉ូតូ​ទាំង ២​គ្រឿង ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​។ បន្ទាប់​ពី​យល់ព្រម​ទទួល​សំណង​ហើយ ទើប​ភាគី​ម្ចាស់​ម៉ូតូ​ទាំង​២ មាន​អារម្មណ៍​សោកស្តាយ​ព្រោះ​លុយ​នោះ​មិន​គ្រាន់​នឹង​ជួល​ជុល​ម៉ូតូ​ផង ខណៈ​ខ្លួន​ក៏​មាន​របួស​ផង​ដែរ​៕