ភ្នំពេញ៖ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ របស់កម្ពុជា និងត្រូវធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់ AFC U23 Championship។ ដោយក្នុងនោះកម្ពុជា ត្រូវប៉ះសុទ្ធតែក្រុមខ្លាំងមានដូចជា ហុងកុង កូរ៉េខាងជើង និងជប៉ុន។
ក្នុងនោះកម្ពុជាត្រូវប៉ះជាមួយនឹងហុងកុងនៅថ្ងៃទី២៣ ខែតុលា ខណៈប៉ះជាមួយនឹងជប៉ុននៅថ្ងៃទី២៦ ខែតុលា។ ចំពោះប្រកួតជាមួយកូរ៉េខាងជើង គឺមិនធ្វើនោះទេ ដោយសារតែប្រទេសនេះបានដកខ្លួនចេញពីការប្រកួត៕
