ក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុញ្ញាតឱ្យ Donny van de Beek ចាកចេញពី Old Trafford ក្នុងលក្ខខណ្ឌខ្ចីជើងនៅខែមករានេះ បើយោងតាមការចុះផ្សាយរបស់ The Hard Tackle។
ក្លឹប Barcelona ចាប់អារម្មណ៍កីឡាករសញ្ជាតិហូឡង់រូបនេះ ហើយនឹងព្យាយាមនាំគាត់ទៅកាន់ទឹកដី Camp Nou ។ ទោះយ៉ាងណាក៏ដោយបិសាចក្រហមនឹងផ្តល់កិច្ចព្រមព្រៀង ប្រសិនបើមានជម្រើសក្នុងការទិញផ្តាច់រួមបញ្ចូលនៅក្នុងកិច្ចសន្យានេះ។
Van de Beek បានជួបការលំបាកក្នុងការចាប់ផ្តើមរបស់គេ ចាប់តាំងពីចូលរួមជាមួយក្រុម Manchester United កាលពីរដូវក្តៅមុន។ បញ្ហារបស់កីឡាករសញ្ជាតិហូឡង់រូបនេះ មិនបានបង្ហាញពីសញ្ញាវិជ្ជមាននៅក្នុងយុទ្ធនាការនេះទេ។ គាត់ទើបតែបង្ហាញខ្លួនបានពីរលើកប៉ុណ្ណោះ ក្នុងចំណោម ១០ប្រកួតក្នុងរដូវកាលនេះ។ ឥឡូវនេះក្រុម Barcelona បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយ Van de Beek ស្តារអាជីពរបស់គាត់ឡើងវិញ៕