អបអរសាទរ ដា​ណឺ​ម៉ាក បាន​ឡើង​ទៅ​វគ្គ​ជម្រុះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២ (​មាន​វី​ដេ​អូ​)

0

ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក បាន​ឈាន​ដល់​វគ្គ​ជម្រុះ World Cup ២០២២ បន្ទាប់​ពី​យកឈ្នះ​អូ​ទ្រី​ស ១-០ កាលពី​យប់​ថ្ងៃ​អង្គារ​។

កីឡាករ Joakim Maehle បាន​រក​គ្រាប់​បាល់​សំរេច​ជ័យ​ជំនះ ខណៈ​ដែល​ក្រុម​របស់​លោក Kasper Hjulmand បាន​រក្សា​កំណត់​ត្រា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ​ក្នុង​វគ្គ​ជម្រុះ ដោយ​ធ្វើ​ឱ្យ​ប្រាកដ​ថា ពួក​គេ​នឹង​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ពូ​ល F ។

ដា​ណឺ​ម៉ាក​មាន ៧ ពិន្ទុ​ដាច់​ស្កុ​ត​ឡេ​ន​ឈរ​នៅ​លេខ ២ បន្ទាប់​ពី​ការ​ប្រកួត ៨ លើក​ដោយនៅ​សល់​ពីរ​ប្រកួត​ទៀត​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖

https://www.youtube.com/watch?v=XCns29j8s_U