ភ្នំពេញ៖ ក្រុមគោព្រៃកម្ពុជា បានកក់កៅអីមួយឡើងទៅលេងវគ្គបន្តទៀត ក្រោយប្រកួតឈ្នះលើក្រុមជម្រើសជាតិកោះហ្គាំក្នុងលទ្ធផលទាំង ២ជើង ៣ទល់នឹង១។ ហើយបើក្រឡេកមើលអំពីប្រាក់ឧបត្ថម្ភ ដែលក្រុមជម្រើសជាតិកម្ពុជានឹងបានវិញ ក៏មិនតិចដែរ។
ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់នៅប្រាក់ឧបត្ថម្ភចំនួន ១០ម៉ឺនដុល្លារ។ ខណៈលោកស្រី ទ្រី ដាណា ផ្តល់ចំនួន ២៥,០០០ដុល្លារ (ឧបត្ថម្ភ ១ម៉ឺនដុល្លារ និងរកបាន ៣គ្រាប់ ស្មើរនឹង ១៥,០០០ដុល្លារទៀត)។ សរុបមកក្រុមគោព្រៃកម្ពុជាទទួលបានទឹកប្រាក់ឧបត្ថម្ភដល់ទៅ ១២៥,០០០ដុល្លារ៕