Busquets មិន​អស់ចិត្ត​នឹង​គ្រាប់​បាល់​ទី​២ របស់​បារាំង​យប់​មិន ព្រោះ​ជា​បាល់ Offside

0

បរទេស​៖ ខ្សែបំរើ​កណ្តាល​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ់ គឺ Sergio Busquets បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ VAR ដែល​បាន​យល់
ស្រប​អោយ​បាល់​ដែល​កីឡាករ Mbappe ស៊ុត​ប​ញ្ចូ​ទី ធ្វើ​អោយ​បារាំង​យកឈ្នះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង ពានរង្វាន់ UEFA Nations League លើ​ក្រុម​របស់​ខ្លួន​។

Mbappe រក​គ្រាប​បាល់​បាន ក្រោយ​ទទួល​បានការ​បញ្ជូន​ពី Theo Hernandez ។ ទោះជា​យ៉ាងណា​ក៏​ដោយ កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ គឺ​ស្ថិត​នៅ​ក្នុង​ទីតាំង Offside មុន​នឹង​គេ​អូស​បាល់​ទៅ​ស៊ុត​បញ្ចូល​ទី​។

កីឡាករ Busquets បាន​និយាយ​ថា “​ការ​សម្រេចចិត្ត​របស់ VAR អោយ​បាល់​នេះ​ចូល មើលទៅ​ដូច​ជា​មិន​សមសោះ​”​។ ជំ​ហ៊ាន​របស់​កីឡាករ​ក្លឹ​ប PSG រូប​នេះ គឺ​ស្ថិត​នៅ​ក្នុង​តំណែង offside ។

គាត់​បាន​បន្ថែម​ទៀត​ថា អាជ្ញាកណ្ដាល​បាន​ប្រាប់​ពួក​យើង​ថា Eric Garcia ចង់​លេង​បាល់​នោះ សកម្មភាព​នេះ​ហើយ​ដែល​បាន​សម្លាប់​ការ Offside​។ ប៉ុន្តែ​គេ​ពិតជា​ចង់​លេង​បាល់​នោះ ព្រោះតែ​បាល់​នឹង​ដល់​ជើង​របស់ Mbappe ដែល​នៅ​តំបន់ Offside​។ វា​ដូច​ជា​មិន​សមសោះ​អាជ្ញាកណ្ដាល​បាន​ប្រាប់​ពួក​យើង​ថា Eric Garcia ចង់​លេង​បាល់​នោះ សកម្មភាព​នេះ​ហើយ​ដែល​បាន​សម្លាប់​ការ Offside​។ ប៉ុន្តែ​គេ​ពិតជា​ចង់​លេង​បាល់​នោះ ព្រោះតែ​បាល់​នឹង​ដល់​ជើង​របស់ Mbappe ដែល​នៅ​តំបន់ Offside​។ វា​ដូច​ជា​មិន​សមសោះ​៕

https://youtu.be/LJZSui1Av2M

ប្រភព៖ Daily Mail