ភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូងនៃយុទ្ធធានាការណ៍ចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovac ដូសជំរុញ ឫដូសទី៣ នៅក្នុងខណ្ឌចំនួន ១១ រួមមាន៖ ខណ្ឌ៧មករា, បឹងកេងកង, ចំការមន, ច្បារអំពៅ, សែនសុខ, ទួលគោក, ឫស្សីកែវ, ពោធិ៍សែនជ័យ, កំបូល, មានជ័យ និងដង្កោ។
ក្នុងនការចាក់ដូសជំរុញនេះ គឺត្រូវការឯកសារទាំងនេះ៖
១. បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និង
២. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញ ពោលគឺធានានូវគម្លាតរយៈពេល៤ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី២៕





