បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Football Insider បានអោយដឹងថាក្លឹប Newcastle United កំពុងចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពាររបស់ក្លឹប Napoli គឺកីឡាករ Kalidou Koulibaly ។
ក្លឹបកំពុងរៀបចំឯកសារក្នុងការដាក់សំណើរទិញយកកីឡាករ Kalidou Koulibaly នៅពេលទីផ្សារដោះដូរកីឡាករបើកវិញនៅដើមឆ្នាំក្រោយ។ ក្នុងនោះក្លឹបក៏បានបញ្ជាក់ថា Koulibaly គឺជាគោលដៅសំខាន់មួយរបស់ក្លឹបដែលត្រូវទិញចូល ក៏ព្រោះតែគាត់ ជាខ្សែរការពារដល់ល្អម្នាក់។
គួរបញ្ជាក់ថាកីឡាករសញ្ជាតិ សេណេហ្កាល់ ដែលមានវ័យ ៣០ឆ្នាំរូបនេះ បានចំណាយពេល ៧រដូវកាលជាមួយនឹងក្លឹប Napoli បន្ទាប់ពីផ្ទេរមកពីក្លឹប Genk នៅឆ្នាំ២០១៤។ ហើយកុងត្រារបស់គេនឹងផុតនៅរដូវក្តៅ ឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមការផ្សាយរបស់ The Mail កាលពីឆ្នាំទៅបានអោយដឹងថា Napoli ដាក់នៅតម្លៃខ្លួន ៨៩លានផោន សម្រាប់ក្លឹបបិសាចក្រហម ដែលចង់បាន Koulibaly៕