លោក Giuseppe Marotta បានធ្វើការនៅក្នុងវិស័យបាល់ទាត់អស់រយៈពេលជាយូរមកហើយ ប៉ុន្តែសូម្បីតែពេលខ្លះគាត់នៅតែធ្វើឱ្យមានកំហុស និងខកខានក្នុងការចរចា។
អំឡុងពេល Erling Haaland នៅក្លឹប Molde លោក Marotta និង Juventus បានផ្តល់ជូននូវសេវាកម្មរបស់ខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃត្រឹមតែ ២លានអឺរ៉ូប៉ុណ្ណោះ ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។
ផ្ទុយទៅវិញ Haaland បានបន្តទៅ Red Bull Salzburg មុនពេលចូលរួមជាមួយ Borussia Dortmund ជាកន្លែងដែលគាត់បានក្លាយជាខ្សែប្រយុទ្ធដ៍សាហាវបំផុតរបស់អឺរ៉ុប។
Marotta បានប្រាប់ La Gazzetta dello Sport ថា៖ «ការសោកស្តាយដ៏ធំបំផុតក្នុងមួយជីវិតរបស់ខ្ញុំ គឺខកខានកិច្ចព្រមព្រៀងជាមួយ Haaland។ ខ្ញុំនៅ Juventus ហើយយើងមានឱកាសចុះហត្ថលេខាជាមួយគាត់ក្នុងតម្លៃ ២លានអឺរ៉ូពីក្លឹប Molde ប៉ុន្តែយើងក្រោយមក យើងបានបង្វែរការចាប់អារម្មណ៍វិញ។
«ឥឡូវនេះវាមិនអាចទៅរួចទេដែល Haaland នឹងលេងនៅក្រខ័ណ្ឌ Serie A ក្លឹបអ៊ីតាលីគ្មានឱកាសចុះហត្ថលេខាជាមួយគាត់នៅរដូវក្តៅក្រោយឡើយ»៕