សាហាវ​ណាស់​! បុរស​ម្នាក់​ត្រូវ​គេ​លួច​យក​លេខ​កាត និង​លេខ CVV ទៅ​ធ្វើ​ប្រតិបត្តិ​ការណ៍​ទិញ​ទំនិញ​ម្តង ២​ទៅ​៣​ពាន់​ដុល្លារ

0

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មាន ឈ្មោះ​ថា Em Sweet បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម ក្រោយ​ជួប​ហេតុការណ៍​គេ​បាន​លួច​លេខ​កាត និង​លេខ CVV របស់​គាត់​ធ្វើការ​ទូរ​ទាត់​លុយ​តាម​អន​ឡាញ ដែល​មាន​ទឹកប្រាក់​យ៉ាងច្រើន​។ ក្នុង​នោះ គាត់​បាន​និយាយ​នៅ​ហេតុការណ៍​ជាក់ស្តែង​ថា​៖

“​ទាំង​យប់​តែ​ម្ដង​???? សាហាវ​មែន​អាចោរ​, ស្អែក​អាច​ទៅ​លេង​ហាង​និង​ម្ដង​មើល​, ហុច​កាត​អោយ​វា​យក​ទៅ​គិតលុយ​, វា​មិន​ត្រឹមតែ​គិតលុយ ថែម​ទាំង​ថត​លេខ​កាត​ទុក​ប្រើ​ទៀត​។ មានការ​លួច​យក​លេខ​កាត​និង​លេខ CVV 3​ខ្ទង់​ខាងក្រោយ ហើយ​ប្រើ​វា​ដើម្បី​ទូទាត់​លុយ​ក្នុង​គណ​ន័យ​តាម​online តែ​សំណាងល្អ​ដែល 3​ប្រ​តិ​បត្ត​ការណ៍​តំបូង ជោគជ័យ​មែន​តែ​មិន​មាន​ឃើញ​លុយ​បង្កក់​ចេញ ពេល​ឆែក​ខាង​ធនាគារ​ភ្លាម​ៗ មិន​មានការ​បង្កក់​ណាមួយ​កើតឡើង​។ ខ្ញុំ​ក៏​បាន​វេរ​លុយ​ចេញ​ទៅ​គណ​ន័យ​ផ្សេង​ភ្លាម​ៗ​។

បងប្អូន​ទាំង​អស់នេះ​ជា​ការ​ចែករំលែក ដាច់ខាត កុំ​ទុកចិត្ត​អ្នក​ណា​ទាំងអស់ ជា​ពិសេស​បុគ្គល​តាម​ហាង​មួយ​ចំនួន ព្រោះ​គេ​អាច​យក​ទិន្នន័យ​កាត​របស់​យើង​ប្រើ​លើ​online​បាន​។ បើ​មាន​ករណី​បែប​នេះ ដាច់ខាត​ត្រូវ​ទាក់ទង​ខាង​ធនាគារ​ភ្លាម​ៗ ដើម្បី​អោយ​គេ​បង្កក់​លុយ​នោះ​កុំអោយ​ចេញ​ក្រៅ​, រួច​ត្រូវ​បង្កក់​កាត រឺ​គណ​ន័យ​ចោល​ភ្លាម​តាម​រយះ​App. ចាំ​ទៅ​បើក​កាត​ថ្មី​វិញ​”៕