Cristiano Ronaldo បាន​យកឈ្នះ​លើ​កី​ឡករ​ល្អ ៥​នាក់​នៅ Premier League

0

Cristiano Ronaldo មិន​ត្រូវការ​ពេលវេលា​ដើម្បី​កែប្រែ​ជីវិត​ថ្មី​នៅ Premier League ឡើយ បន្ទាប់​ពី​ផ្លាស់​ទៅ Manchester United ពី Juventus ដោយ​តារា​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំខែ​ខែកញ្ញា នៅ Premier League​។

ម្ចាស់​អាវ​លេខ ៧ រកបាន​ពីរ​គ្រាប់​ក្នុង​ការ​វិល​ត្រឡប់​មក​កាន់​ប្រទេស​អង់គ្លេស​វិញ ក្នុងអំឡុងពេល​ដែល​ក្រុម​បិសាច​ក្រហម Manchester United បាន​យកឈ្នះ​ក្រុម Newcastle United ក្នុង​លទ្ធផល ៤-១ ។ សម្រាប់​ការ​ប្រកួត​នឹង​ក្រុម West Ham បាន​ធ្វើ​ឱ្យ Ronaldo រកបាន​គ្រាប់​បាល់​ទី ៣ ប្រចាំខែ​របស់​គាត់ និង​ជា​កីឡាករ​ឆ្នើម​ប្រចាំខែ​ទី ៥ ។

Ronaldo បាន​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំខែ​ដំបូង​របស់​គាត់​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០០៦ បន្ទាប់​មក​ម្តងទៀត​នៅ​ខែធ្នូ​ឆ្នាំ​ដដែល មុន​ពេល​បញ្ចប់​ពានរង្វាន់​ពីរ​ផ្សេង​ទៀត នៅ​ខែមករា និង​មីនា​ឆ្នាំ ២០០៨ ។

Ronaldo បាន​យកឈ្នះ​លើ​បេក្ខជន​ផ្សេង​ទៀត​សម្រាប់​ពានរង្វាន់​នេះ ដែល​មាន​ដូច​ជា Joao Cancelo (Manchester City), Antonio Rudiger (Chelsea), Allan Saint-Maximin (Newcastle United), Ismaila Sarr (Watford) និង Mohamed Salah (Liverpool) ហើយ​ឥឡូវនេះ​នឹង​ទទួល​បានការ​ផ្តល់​ជូន​ពិសេស កាត​នៅ​លើ FIFA 22 ៕