លោក Paulo Fonseca បានលេចចេញជាបេក្ខជនសក្តានុពលចុងក្រោយ ដើម្បីស្នងតំណែងលោក Steve Bruce នៅ Newcastle ។
អតីតគ្រូបង្វឹកក្រុម Roma វ័យ ៤៨ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមឈ្មោះដែលកំពុងត្រូវបានពិភាក្សានៅឯ St James បន្ទាប់ពីការទិញយកក្នុងតម្លៃ ៣០០ លានផោនកាលពីថ្ងៃព្រហស្បតិ៍ដោយមូលនិធិវិនិយោគសាធារណៈ (PIF) ។
ទន្ទឹមនឹងនោះ គ្រូបង្វឹកក្រុម Rangers លោក Steven Gerrard វីរបុរសរបស់ហង្សក្រហម ក៏កំពុងត្រូវបានពិចារណាផងដែរ ដែលរំពឹងថានឹងធ្វើឱ្យរដូវកាលនេះជារដូវចុងក្រោយរបស់គាត់នៅស្កុតឡែន។
សហម្ចាស់ថ្មីរបស់ Newcastle គឺ Amanda Staveley នឹងសម្រេចចិត្តលើអនាគតរបស់ Bruce រួមជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លឹប រួមទាំងអភិបាល PIF លោក Yasir Al-Rumayyan និង Jamie Reuben ។
យ៉ាងណាមិញលោក Fonseca បានលេចដំណឹងថា លោកបានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំជាមួយ Spurs ដើម្បីស្នងតំណែងលោក Jose Mourinho ប៉ុន្តែនាយកបច្ចេកទេស Spurs លោក Fabio Paratici បានជំទាស់រារាំងដោយគាត់បានទទូចថាគាត់ចង់បានគ្រូបង្វឹកដែលមានការអភិរក្ស និងបញ្ចុះបញ្ចូលប្រធាន Daniel Levy ឱ្យតែងតាំង Nuno Espirito Santo៕