ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ កន្លងទៅ គឺមានករណីលង់ទឹកមនុស្សដល់ទៅ ៥នាក់ នៅក្នុងខេត្តព្រះសីហនុ ដោយក្នុងនោះ ៤នាក់ បានស្លាប់បាត់បង់ជីវិត។ អ្វីដែលធ្វើអោយសោកសៅបំផុតនោះ មនុស្សទាំង៥នាក់ ដែលលង់ទឹកនោះ គឺជាបងប្អូនបង្កើតនឹងគ្នា។
បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា អ្នកដែលស្លាប់ ៤នាក់នោះរួមមានបងស្រី១នាក់ ឈ្មោះ ឡេង ឌៀប អាយុ២៥ឆ្នាំ ហើយបងប្រុសម្នាក់ទៀត ឈ្មោះ ឡេង ជ្រូក អាយុ២០ឆ្នាំ និងស្រីម្នាក់ទៀត ឈ្មោះ ឡេង សុជាតា អាយុ១៦ឆ្នាំ ដោយពួកគេទាំង៣នាក់ជាកម្មកររោងចក្រ។ ចំណែកឯ ប្អូនប្រុសម្នាក់ទៀត ដែលបានស្លាប់នោះ ឈ្មោះ ឡេង ដាវ ជាសិស្ស អាយុ១២ឆ្នាំ។ ជនរងគ្រោះទាំងអស់ គឺរស់នៅក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំពោះអ្នកដែលរួចផុតជីវិតនោះ មានឈ្មោះថា ឡេង សុខជា អាយុ១០ឆ្នាំ ជាប្អូនប្រុសពៅ របស់អ្នកស្លាប់ទាំង៤៕