មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង ប្រកាស​ផ្អាក​ការ​បង្រៀន និង​រៀន ចាប់ពី​ថ្ងៃ​ទី​៨ ខែតុលា​នេះ

0

បាត់ដំបង​៖ នេះ​បើ​យោង​តាម​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង សូម​ធ្វើការ​ណែនាំ ដល់​នាយក នាយិកា គ្រឹះស្ថាន សិក្សា​សាធារណៈ​និង​ឯកជន នូវ​វិធាន​ការណ៍​មួយ​ចំនួន​ដូច​តទៅ ៖

១- ផ្អាក​ការ​បង្រៀន និង​រៀន គ្រប់​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​និង​ឯកជន ចាប់ពី រសៀល​ថ្ងៃ​ទី ៨ ខែតុលា ឆ្នាំ​២០២១ នេះ​តទៅ រហូត​មានការ អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង​វិញ ពី​រដ្ឋបាល​ក្រុង​/​ស្រុក ។

២- នាយក នាយិកា គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ ត្រូវ​ទៅ​ទំនាក់ទំនង​ជាមួយ​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុង​/​ស្រុក ដើម្បី​ស្នើ​សុំ​ធ្វើតេស្ត​រហ័ស ជូន​ដល់​លោកគ្រូ អ្នកគ្រូ នៅ​តាម​គ្រឹះស្ថានសិក្សា ។

៣- ចំពោះ​គ្រឹះស្ថាន​មធ្យមសិក្សា​ឯកជន ម្ចាស់​សាលារៀន​ឯកជន​ចាត់ចែង​ដោយ​ខ្លួនឯង ក្នុង​ការ​ធ្វើតេស្ត រហ័ស​ជូន​ដល់​លោកគ្រូ អ្នកគ្រូ នៅ​ក្នុង​គ្រឹះស្ថាន​របស់​ខ្លួន ។

ទទួល​បានការ​ណែរ​នាំ​នេះ សូម​លោកនាយក នាយិកា គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​និង​ឯកជន ទាំងអស់ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕