តើ Mohammed bin Salman មានទ្រព្យ​សម្បត្តិ​ប៉ុន្មាន បើ​ធៀប​នឹង Sheikh Mansour ម្ចាស់​ក្លឹ​ប Man City​?

0

ការ​លក់​ក្លឹ​ប Newcastle United ទៅ​ឱ្យ​មូលនិធិ​វិនិយោគសាធារណៈ​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​នាំ​មក​នូវ​ទស្សនីយភាព​រីករាយ​នៅ St James’ Park ខណៈ​ដែល​អ្នកគាំទ្រ​បាន​ចាប់ផ្តើម​សុបិន​អំពី​អនាគត​របស់​ក្លឹ​ប​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជា​យូរ បន្ទាប់​ពី ១៤​ឆ្នាំ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Mike Ashley​។

ទ្រព្យសម្បត្តិ​រួម​នៃ​មូលនិធិ​វិនិយោគសាធារណៈ​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Public Investment Fund) មាន​ចំនួន ៣២០​ពាន់​លាន​ផោន ប៉ុន្តែ​ទ្រព្យសម្បត្តិ​សុទ្ធ​របស់ Bin Salman ត្រូវ​បាន​គេ​ជឿ​ថា​មាន​ប្រហែល ១៣ ពាន់​លាន​ផោន​ប៉ុណ្ណោះ​។

ខណៈ​ដែល​តូ​លេខ​នេះ​គឺ​នៅ​ពីក្រោយ​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​ម្ចាស់​ក្លឹ​ប Man City លោក Sheikh Mansour ដែល​មាន​ចំនួន ១៧ ពាន់​លាន​ផោន ប៉ុន្តែ Bin Salman មានទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ពីក្រោយ​គាត់ ដែល​ទ្រព្យសម្បត្តិ​សរុប​មាន​រហូត​ដល់ ១.៣ ទ្រី​លាន​ផោន​។

សរុប​មក​វិញ បើ​ប្រៀបធៀប​ទ្រព្យសម្បត្តិ​របស់​គ្រួសារ មាន​ន័យ​ថា ម្ចាស់​ក្លឹ​ប Manchester City ចាញ់​ម្ចាស់​ថ្មី​របស់ Newcastle ព្រោះ​គ្រួសារ​រាជវង្ស Abu Dhabi មានទ្រព្យ​សម្បត្តិ​សុទ្ធ​ត្រឹមតែ ៥០០ ពាន់​លាន​ផោន​ប៉ុណ្ណោះ​៕