ព្រោះតែ​ពាក្យប៉ុន្មានម៉ាត់របស់ម្នាក់​នេះ ទើប​ធ្វើ​ឲ្យ​គេ​សម្រេចចិត្ត​ចេញពី Chelsea ដោយ​មិន​ស្តាយក្រោយ

0

ពិត​ណាស់ ចាប់តាំងពី​បាន​មក​ជាន់​ទឹកដី​អ៊ី​តា​លី​មក Tammy Abraham ហាក់​ទទួល​បាន​ភាព​លេចធ្លោ​ខ្លាំង បន្ទាប់​ពី​ស៊ុត​បាល់​បញ្ចូល​ទី ៤​គ្រាប់​មក​ហើយ ក្នុង​ការ​បង្ហាញខ្លួន ១០​ប្រកួត សម្រាប់​ក្រុម Roma ក្រោយ​បញ្ចប់​ការ​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ ៣៤​លាន​ផោន​ពី Stamford Bridge នៅ​អំឡុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវ​ក្កៅ​នេះ ។

យ៉ាងណាមិញ ដោយ​និយាយ​អំពី​ការ​សម្រេចចិត្ត​ចាក​ចេញពី​ក្លិប Chelsea ក្រោយ​ចំណាយពេល​ជាង​មួយ​ទសវត្សរ៍​នៅ​ទីនោះ ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ពន្យល់​ប្រាប់​ពី​មូលហេតុ​ថា ៖ «​ខ្ញុំ​មាន​ជម្រើស​ផ្សេង​ៗ​គ្នា​» ។

គេ​បន្ត​ទៀត​ថា ៖ «​មាន​ក្លឹ​ប​ជា​ច្រើន ដែល​ខ្ញុំ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​ជាមួយ​នៅ​ពេល​នោះ ។ ហើយ​ស្រាប់តែ​ក្រុម​នៅ​អ៊ី​តា​លី បាន​ចូលរួម​ដែរ ខ្ញុំ​បាន​និយាយ​ជាមួយ​លោក Jose គាត់​ចង់​នាំ Roma ទៅ​ទៅ​រក​ភាព​ជោគជ័យ​ថ្មី ហើយ​គាត់​ចង់បាន​ខ្ញុំ​ឲ្យ​ក្លាយជា​ផ្នែក​មួយ​នៃ​ដំណើរការ​នេះ ។ គាត់​ពិតជា​ជឿជាក់​លើ​ខ្ញុំ ដូច្នេះ​គាត់​ពិតជា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង ទៅ​លើ​មូលហេតុ​ដែល​ខ្ញុំ​សម្រេចចិត្ត​ជ្រើសរើស​យក Roma» ។

រឿង​ដំបូង​ដែល​គាត់​និយាយ​មក​ខ្ញុំ គឺ​នៅ​ពេល​ខ្ញុំ​ខ​ល​ទូរស័ព្ទ​ជាមួយ​គាត់ ដោយ​គាត់​លើក​ឡើង​ថា «​តើ​អ្នក​ចង់​ទទួល​បាន​ពន្លឺព្រះអាទិត្យ​ខ្លះ​ទេ ឬ​មួយ​ស្ថិត​នៅ​ក្រោម​ទឹកភ្លៀង​រហូត?​» ហើយ​ខ្ញុំ បាន សើច ៕