កីឡាករ Brighton ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានរំលោភផ្លូវភេទ ដែលតារាឆ្នើមរបស់ក្របខ័ណ្ឌ Premier League រូបនេះ ត្រូវបានឃុំខ្លួនបន្ទាប់ពីមានហេតុការណ៍កើតឡើង នៅឯក្លឹបរាត្រីមួយកាលពីព្រឹកថ្ងៃពុធ។
កីឡាករវ័យ ២០ ឆ្នាំរូបនេះគឺជាបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីមានហេតុការណ៍កើតឡើងនៅឯក្លឹបរាត្រីមួយឈ្មោះ The Arch bar នៅមាត់សមុទ្រនាព្រឹកព្រលឹមថ្ងៃពុធនេះ។
ទោះជាយ៉ាងណា ជនសង្ស័យនៅមិនអាចត្រូវបានគេប្រាប់ឈ្មោះនៅឡើយទេ ដោយហេតុផលច្បាប់ ហើយត្រូវបានចាប់ខ្លួនរួមជាមួយបុរសម្នាក់ទៀត ដែលមានអាយុ ៤០ឆ្នាំ។
ទន្ទឹមនឹងនោះក្លិប Brighton បាននិយាយថា“ Brighton & Hove Albion ទទួលស្គាល់ថាកីឡាករម្នាក់របស់ខ្លួន កំពុងត្រូវបានស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស លើបទល្មើសដែលបានចោទប្រកាន់។ ហើយបញ្ហាគឺស្ថិតនៅក្រោមដំណើរការច្បាប់ ហើយដូច្នេះក្លឹបមិនអាចធ្វើការអត្ថាធិប្បាយបន្ថែមបានទេនៅពេលនេះ”៕