Tammy Abraham ជា​កីឡាករ​អង់គ្លេស​ដំបូង​គេ បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩

0

Tammy Abraham ក្លាយជា​កីឡាករ​បាល់ទាត់​អង់គ្លេស​ដំបូង​គេ ដែល​បញ្ជាក់​ថា​គាត់​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ យ៉ាង​ពេញលេញ ខណៈ​ដែល​គ្រូបង្វឹក​លោក Gareth Southgate នៅ​តែ​បន្ត​ជំរុញ​ឱ្យ​មានការ​អនុវត្ត ការ​ចាក់​វ៉ាក់សាំង​ការពារ​បន្ត​ទៅ​ទៀត​។

ដោយ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ពី​បាល់ទាត់​អង់គ្លេស អំពី​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​មាន​ភាព​យឺតយ៉ាវ ក្នុង​ចំណោម​កីឡាករ​កំពូល​ៗ ដែល​ជា​បញ្ហា​ដែល Sportsmail បាន​លើក​ឡើង​យ៉ាង​ទូលំទូលាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។

យ៉ាងណាមិញ កីឡាករ​មួយ​ចំនួន​ធំ​បាន​បដិសេធ​មិន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ដោយ​អះអាង​ថា​វា​ជា​បញ្ហា​ផ្ទាល់ខ្លួន និង​ឯកជន​របស់​ពួក​គេ​៕