អ្នកចាំទីដៃស្អិត Gianluigi Donnarumma បានរងការឈឺចាប់យ៉ាងខ្លាំង អំឡុងពេលក្រុមអ៊ីតាលីចាញ់ក្រុមអេស្ប៉ាញ ២-១ ខណៈអ្នកគាំទ្រក្រុមរបស់អ៊ីតាលី បានហួចឌឺដងដាក់អ្នកចាំទីដ៏មានទេពកោសល្យនៅពេលដែលគាត់ត្រលប់មក Stadio San Siro វិញ បន្ទាប់ពីគាត់ចាកចេញពី AC Milan ទៅកាន់ Paris Saint-Germain ដែលគាត់កំពុងប្រកួតប្រជែងជាមួយ Keylor Navas សម្រាប់ជម្រើសដៃទី១។
អ្នកការពារសំណាញ់ទី សញ្ជាតិអ៊ីតាលីរូបនេះ បានសម្រេចចិត្តប្រឆាំងនឹងការបន្តកិច្ចសន្យារបស់គាត់ជាមួយក្លឹប AC Milan កាលពីរដូវក្តៅមុន ហើយបានចូលរួមជាមួយក្រុមនៅក្របខ័ណ្ឌ Ligue 1 ក្នុងការផ្ទេរដោយឥតគិតថ្លៃ ជាអ្វីដែលអ្នកគាំទ្រក្រុមនេះមិនសប្បាយចិត្ត។
ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ Donnarumma ដែលជាវីរបុរសរបស់អ៊ីតាលីក្នុងការប្រកួតជើងឯកអឺរ៉ុបឆ្នាំ ២០២០ បានក្លាយជាបុគ្គលដែលមិនមានតម្លៃនៅ Milan៕