លោក Luis Enrique ប្រហែលជាធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយការចាប់ផ្តើមដាក់បញ្ចូល Gavi ក្នុងការប្រកួតរបស់អេស្ប៉ាញទល់នឹងក្រុមម្ចាស់ជើងឯកយូរ៉ូ ២០២០ អ៊ីតាលី នៅទីក្រុងមីឡាន ប៉ុន្តែកីឡាករវ័យក្មេងរបស់បាសេឡូណាបានបង្កើតការបង្ហាញភាពចាស់ទុំនៅឯកីឡដ្ឋាន Stadio San Siro ដើម្បីជួយអេស្ប៉ាញដណ្តើមបានជ័យជម្នះ ២-១ ។
អាយុទើបតែ ១៧ ឆ្នាំនិង ៦២ ថ្ងៃ Gavi បានក្លាយជាកីឡាករដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ខណៈដែលគាត់បានវ៉ាដាច់ Angel Zubieta ដែលបានបង្ហាញខ្លួនលើកដំបូងជាមួយក្រុមជម្រើសជាតិអេស្ប៉ាញនៅឆ្នាំ ១៩៣៦ ក្នុងអាយុ ១៧ ឆ្នាំនិង ២៨៤ ថ្ងៃ។
លោក Luis Enrique បានផ្តល់ពេលវេលាលេងឱ្យ Gavi លេងបាន ៨២នាទី មុនពេលជំនួសគាត់ដោយ Sergi Roberto នៅចុងម៉ោងនៃការប្រកួត៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=–28H8EeMoA