Ibrahimovic ធ្លាប់​ត្រូវ​បាន Eric Cantona ព្រមាន

0

Zlatan Ibrahimovic បាន​បង្ហាញ​ថា​គាត់​បាន​ប្រាប់ Eric Cantona ថា​គាត់​គឺជា «​ព្រះ​របស់​ក្រុម Manchester United» បន្ទាប់​ពី​ត្រូវ​បាន​វីរបុរស​របស់​បិសាច​ក្រហម ព្រមាន​ថា​គាត់​នឹង​មិន​អាច​ជំនួស​តំណែង​របស់ Cantona ដែល​ជា «​ស្តេច​» បាន​ឡើយ​។

Ibrahimovic បាន​ចូលរួម​ជាមួយ​បិសាច​ក្រហម ដោយ​គ្មាន​ការ​ផ្ទេរ បន្ទាប់​ពី​ចាក​ចេញពី Paris Saint-Germain ក្នុង​ឆ្នាំ ២០១៦ ដោយ​បាន​ជួបជុំ​ជាមួយ​អតីត​គ្រូបង្វឹក Inter គឺ​លោក Jose Mourinho ដែល​គាត់​ធ្លាប់​លេង​នៅ San Siro ក្នុង​ឆ្នាំ ២០០៨-២០០៩ ។

កីឡាករ​សញ្ជាតិ​ស៊ុ​យ​អែ​ត​រូប​នេះ​បាន​ក្លាយជា​តារា​ល្បី​នៅ Old Trafford យ៉ាង​ឆាប់រហ័ស នៅ​ពេល​ដែល​គាត់​បាន​ជួយ​ឱ្យ​បិសាច​ក្រហម​ឈ្នះ​ពានរង្វាន់​បី​ដង ក្នុង​រដូវ​កាល​ដំបូង​របស់​គាត់​នៅ​ក្លឹ​ប បន្ទាប់​ពី​បាន​ប្រាប់ Cantona ថា​គាត់​មាន​បំណង​យកឈ្នះ​លើស​ម្ធិ​ផល​របស់​តារា​ឆ្នើម​សញ្ជាតិ​បារាំង​រូប​នេះ​៕