PSG នឹង​ផ្តល់​ជូន​កុងត្រា​ថ្មី​ដល់ Kylian Mbappe ចំ​ពេល​ដែល Real Madrid កំពុង​ចាប់អារម្មណ៍​ខ្លាំង

0

ក្រុម​យក្ស​បារាំង Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​គម្រោង​ផ្តល់​ជូន​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe នូវ​កិច្ចសន្យា​ថ្មី​រយៈពេល​ពីរ​ឆ្នាំ​។ កិច្ចសន្យា​បច្ចុប្បន្ន​របស់​ខ្សែប្រយុទ្ធ​វ័យ ២២ ឆ្នាំ​រូប​នេះ​នៅ​កីឡដ្ឋាន Parc de Princes គ្រោង​នឹង​ផុតកំណត់​នៅ​ចុងរដូវ​កាល​នេះ​។

អនាគត​របស់ Mbappe ត្រូ​វា​បាន​ជជែក​វែកញែក​ក្នុង​រយៈពេល​ពីរ​បី​ខែ​ចុង​ក្រោយ​នេះ​។ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា​កៀក​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ PSG ជាមួយ​មួយ​នឹង​តម្លៃ ១៧០ លាន​ផោន​បូក​នឹង​ប្រាក់​រង្វាន់​បន្ថែមចំនួន ១០ លាន​ផោន​ក្នុង​ការ​ផ្ទេរ​។

ទោះបីជា​ដឹង​ថា Mbappe នៅ​សល់​តែ ១ ឆ្នាំ​ទៀត​លើ​កុងត្រា​របស់​គាត់​ក៏​ដោយ ក៏ PSG បាន​បដិសេធ​មិន​ព្រម​ទទួលយក​សំណើ​នេះ​។ ឥឡូវនេះ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ នឹង​ត្រូវ​បាន​ផ្តល់​ជូន​កិច្ចព្រមព្រៀង​ថ្មី​មួយ ដោយ PSG មិន​ចង់​បាត់បង់​គាត់​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​ក្រោយ​។

Mbappe នឹង​មានការ​សម្រេចចិត្ត​នៅ​ក្នុង​ដៃ​របស់​គាត់ ព្រោះ​គាត់​ដឹង​ច្បាស់​ពី​ការ​ចាប់អារម្មណ៍​របស់​ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ​ចំពោះ​គាត់​៕