ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ ត្រូវបានខកខានជាច្រើនប្រកួត ចាប់តាំងពីវះកាត់ស្មា បន្ទាប់ពីចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបរដូវក្តៅនេះ ប៉ុន្តែឥឡូវនេះរូបគេបានត្រលប់មកហ្វឹកហាត់វិញហើយ។
Rashford ស្ទើរតែគ្មានវត្តមានក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ដោយតស៊ូឆ្លងកាត់ការរងរបួសជាច្រើនដង។ ទោះជាយ៉ាងណា គ្រូបង្វឹកក្រុមបិសាចក្រហមបាននិយាយថា “យើងនឹងមិនប្រញាប់បង្ខំឲ្យគេចូលលេងនៅឡើយទេ ដោយយើងមានពេលច្រើនទៀតសម្រាប់គាត់” ។
សូមជម្រាបថា Rashford រកបាន ២១ គ្រាប់ និងបញ្ជូនបាល់បាន ១៥ លើកក្នុងការបង្ហាញមុខ ៥៧ លើកកាលពីរដូវកាលមុន៕