អតីតមិត្តស្រីរបស់ Diego Maradona ម្នាក់ បានអះអាងថានាងគឺជាជនរងគ្រោះនៃការរំលោភបំពានជាច្រើន ក្នុងកំឡុងពេលទំនាក់ទំនងរបស់ពួកគេ។ នាង Mavys Alvarez សញ្ជាតិគុយបា មានទំនាក់ទំនង ៤ឆ្នាំ ជាមួយវីរបុរសបាល់ទាត់អាហ្សង់ទីន ដែលបានចាប់ផ្តើមតាំងពីនាងមានអាយុ ១៦ ឆ្នាំ។
Alvarez បានចាប់ផ្តើមដោយនិយាយថាម៉ារ៉ាដូណាចង់មានកូនជាមួយនាង ទោះបីជាទំនាក់ទំនងរបស់ពួកគេមិនត្រូវបានគ្រួសារដឹងលឺក៏ដោយ។ នាងបានប្រាប់ America TeVe ថា“ នៅក្នុងចិត្តខ្ញុំ ខ្ញុំបានគិតអំពីការមានកូនជាមួយ Diego។ ខ្ញុំបានធ្វើតេស្ត នៅពេលខ្ញុំខកខានមករដូវរបស់ខ្ញុំ។ “ប៉ុន្តែ កូនៗរបស់ខ្ញុំ មិនមែនជាកូនរបស់ Maradon ទេ” ។
Alvarez បានបន្ថែមថា Maradona ចង់ឲ្យនាងធ្វើការវះកាត់ពង្រីកសុដន់ ក៏ដូចជាឲ្យនាងបញ្ឈប់ការសិក្សា។ វាជាការពិតដែលខ្ញុំឈប់រៀន ព្រោះ Maradona មិនចង់បានមិត្តស្រីនៅមហាវិទ្យាល័យទេ។ ប្រហែលជាគាត់មិនចូលចិត្តដែលខ្ញុំត្រូវទៅសាលារៀននៅពេលព្រឹក ពេលនោះខ្ញុំមានអាយុ ១៦ ឆ្នាំ ហើយខ្ញុំរៀនថ្នាក់ទី ១០។
Alvarez បានបង្ហាញថា Maradona មិនអនុញ្ញាតឱ្យនាងជួបម្តាយរបស់នាងឡើយ។ “ ម្តាយខ្ញុំគោះទ្វារយំដោយសុំជួបខ្ញុំ ហើយគាត់បិទមាត់ខ្ញុំហើយមិនបើកទ្វារទេ” ។ បន្ទាប់មក Alvarez បានរៀបរាប់ពីការរំលោភបំពានលើរាងកាយមួយចំនួន ដែលនាងបានទទួលរង។ នាងនិយាយថា “វាជាការពិតដែលគាត់វាយខ្ញុំ វាបានកើតឡើងជាច្រើនដង។ នៅពេលគាត់រុញខ្ញុំចេញពីបន្ទប់ទទួលទានអាហារគាត់ បានដាក់ខ្ញុំនៅក្នុងឡានហើយទាញសក់ខ្ញុំពេលយើងមកដល់ផ្ទះ” ។ គាត់គំរាមមិនឱ្យខ្ញុំរាយការណ៍ទេ ហើយខ្ញុំជឿជាក់ថា ប្រព័ន្ធយុត្តិធម៌នឹងជួយខ្ញុំ៕