កីឡាករ Trent Alexander-Arnold និង Thiago Alcantara នឹងមិនមានវត្តមានក្នុងការប្រកួតនាថ្ងៃអាទិត្យនេះ ទល់នឹង Manchester City នៅក្នុងក្របខ័ណ្ឌ Premier League។
ខ្សែការពារស្លាប Alexander-Arnold អង្គុយបម្រុងអំឡុងការប្រកួតជ័យជម្នះ ៥-១ ទល់នឹង Porto កាលពីថ្ងៃអង្គារ ដោយសារបញ្ហារបួសសាច់ដុំ ខណៈ Thiago បានខកខាន៣ប្រកួតកន្លងមក ដោយសារបញ្ហារបួសសរសៃរពួរ។
អ្នកចាត់ការ Jurgen Klopp មិនរំពឹងថាពួកគេអាចត្រលប់មកជួយក្រុមវិញបាន មុនពេលសម្រាកប្រកួតជម្រើសជាតិឡើយ ទោះយ៉ាងណាក្ដី លោកយល់ថា ក្រុមរបស់លោកកំពុងតែលេងបានល្អ ហើយកីឡាករដែលរបួសទាំងពីររូបនេះ នឹងត្រលប់មកវិញ ក្រោយចប់ International Break។
គួររំលឹកថា Man City បានយកឈ្នះ Liverpool ដោយលទ្ធផល ១-៤ ដល់ក្នុងទឹកដី Anfield ក្នុងរដូវកាលមុន ជាការបញ្ចប់ភាពមិនដែលឈ្នះ ១៧ប្រកួតក្រៅទឹកដីនៅក្នុងលីគរបស់ក្រុមមេឃខៀវ ទល់នឹងក្រុមហង្សក្រហម៕