កំពង់ស្ពឺ៖ សមត្ថកិច្ចឲ្យដឹងជាបឋមថា រថយន្តធុនធំពីរគ្រឿងបុកគ្នា តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៤-៧៥ ចំណុចភូមិចេក ឃុំអូរ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ មុនម៉ោង៦ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ បណ្តាលឲ្យមនុស្សប្រុសចំនួន ៣ នាក់ រងរបួស។
ក្រោយកើតហេតុកម្លាំងនគរបាលស្រុកភ្នំស្រួច និងសមត្ថកិច្ចជំនាញពាក់ពន្ធ័ បានចុះអន្តរាគមន៍ សម្រួលគ្រប់ការងារនៅកន្លែងកើតហេតុ៕
ប្រភព៖ Huy Bunleng


