Dolores Aveiro ម្តាយរបស់ Cristiano Ronaldo មិនចង់ឃើញកូនប្រុសរបស់នាងរៀបការជាមួយដៃគូបច្ចុប្បន្ន Georgina Rodriguez ទេ ព្រោះនាងជឿជាក់ថាតារាម៉ូដែលដើមកំណើតអាហ្សង់ទីនរូបនេះ មានគំនិតអាត្មានិយមរឿងលុយកាក់។
តារាឆ្នើមសញ្ជាតិព័រទុយហ្កាល់រូបនេះ ត្រូវបានគេជឿជាក់ថាសប្បាយចិត្តខ្លាំងជាមួយ Georgina ដែលគាត់បានចែករំលែកជីវិតគ្រួសារនៅទីក្រុង Manchester ដែលពួកគេរស់នៅជាមួយ Cristiano Junior, Eva, Mateo និង Alana ជាកូនស្រីដែលពួកគេមានជាមួយគ្នា។
ជាការពិតវាត្រូវបានគេរាយការណ៍ថា តារាម៉ូដែលរូបនេះ កំពុងរង់ចាំសំណើរ ប៉ុន្តែគ្រួសាររបស់ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United គឺជាឧបសគ្គចម្បង ក្នុងពិធីមង្គលការដ៏មានសក្តានុពលមួយ។
របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអះអាងថា ប្រភពជិតស្និទ្ធនឹង Cristiano Ronaldo ផ្ទាល់ និយាយថា Aveiro ជឿជាក់ថាគូស្នេហ៍នេះមិនគួររៀបការទេ ព្រោះការជម្រុញរបស់ Georgina ក្នុងការធ្វើដូច្នេះ គឺដើម្បីទាញយកផលប្រយោជន៍ពីលុយកូនប្រុសរបស់នាង។ ជាក់ស្តែងកូនៗ បស់នាងក៏គិតដូចគ្នាដែរ ដែលមានន័យថាការប្រឆាំងនឹងអាពាហ៍ពិពាហ៍នៅក្នុងគ្រួសារកូនកំលោះគឺមានភាពខ្លាំងក្លា។ សម្រាប់បញ្ហារខាងលើនេះ ពេលវេលានឹងបញ្ជាក់ ថាតើខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមស្តាប់ម្តាយរបស់គាត់ ឬយ៉ាងណា៕