អ្នកចាំទី Bernd Leno បានសារភាពថា គាត់អាចស្វែងរកការផ្ទេរនៅខែមករា បន្ទាប់ពីបាត់បង់តំណែងអ្នកចាំទីដៃទី១ របស់គាត់ទៅឱ្យ Aaron Ramsdale ខណខណៈដែលលោក Mikel Arteta សម្រេចចិត្ត ដោយគ្មានផ្តល់ហេតុផលច្បាស់លាស់។
គួររំលឹកថា Arsenal បានចំណាយប្រាក់ ២៤ លានផោន (៣២ លានដុល្លារ) ដើម្បីនាំយកកីឡាករ Ramsdale មកកាន់កីឡដ្ឋាន Emirates ពីកីឡដ្ឋាន Sheffield United កាលពីខែសីហា ខណៈដែល Arteta បានព្យាយាមបន្ថែមភាពស៊ីជម្រៅដល់ក្រុម សម្រាប់អ្នកចាំទីរូបនេះ។
អ្នកចាំទីអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះ មិនស្កប់ស្កល់ក្នុងការទទួលយកតួនាទីបម្រុងឡើយ ដោយបានឈានចូលទៅក្នុងជម្រើស ១១ នាក់ដំបូងរបស់ក្រុមកាំភ្លើងធំ ខណៈដែលកីឡាករ Leno បានត្រៀមប្រុងជើងការ ក្នុងការពិចារណាស្វែងរកទ្រនំថ្មី៕