ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៩:០០នាទី កម្លាំងជំនាញផ្នែក-ប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងប្រែនបានចំនួន ១៣គ្រឿង ក្នុងនោះម៉ូតូធំចំនួន១០គ្រឿង និងម៉ូតូតូច ចំនួន០៣គ្រឿង នៅចំណុចភូមិទី១ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅចំពោះមុខកម្លាំងកម្លាំងជំនាញផ្នែក-ប៉ុស្តិ៍ បន្តសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ ដើម្បីអនុវត្តក្នុងការបង្ក្រាបម៉ូតូខាងលើជាប់ជាប្រចាំ ដែលតែងតែបង្កការរំខានដល់ការសម្រាក និងការរស់នៅរបស់ប្រជាពលរដ្ឋ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ