ក្លិបតោខៀវ Chelsea នឹកអវត្តមានខ្សែបម្រើបារាំង N’Golo Kante ដោយបានធ្វើតេស្តវិជ្ជមាន Covid-19 ហើយនឹងខកខានការប្រកួតវគ្គជម្រុះ Champions League ជាមួយក្រុម Juventus នៅយប់ថ្ងៃពុធនេះ។
Kante បានក្លាយជាកម្លាំងដ៏សំខាន់នៅក្នុងក្រុម ក្រោមការដឹកនាំរបស់លោក Thomas Tuchel ហើយអ្វីដែលជាបញ្ហានោះគឺ អ្នកចាត់ការទូទៅរូបនេះនឹងត្រូវដឹកនាំការប្រកួត ដោយគ្មានរូបគេ។
គ្រូបង្វឹកអាល្លឺម៉ង់លោក Tuchel បានបញ្ជាក់ថា Kante បានដាក់ឲ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យវិជ្ជមាន ដែលមានន័យថាគាត់ក៏នឹងខកខានការប្រកួត Premier League បន្ទាប់របស់ Chelsea ទល់នឹង Southampton នៅរសៀលថ្ងៃសៅរ៍នេះផងដែរ៕