Liverpool ប្រកាស​បោះ​ឆ្នោ​តជ្រើសរើស​ប្រធាន​ក្រុម​ថ្មី

0

លោក Jurgen Klopp និយាយ​ថា Liverpool មាន​ប្រធាន​ក្រុម​ថ្មី​បី​រូប នៅ​ក្នុង​ក្រុម​របស់​ពួក​គេ បើ​ទោះបីជា Mohamed Salah មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ​ក៏​ដោយ បន្ទាប់​ពី​សំណើរ​របស់​គាត់​ត្រូវ​បាន​បដិសេធ​កាលពី​ឆ្នាំ​មុន​។

គួរ​បញ្ជាក់​ថា ក្លិប Liverpool បាន​ធ្វើការ​បោះ​ឆ្នោត​ថ្មី​មួយ ដើម្បី​កំណត់​អ្នកដឹកនាំ​របស់​ពួក​គេ បន្ទាប់​ពី​ការ​ចាកចេញ​របស់​កីឡាករ Gini Wijnaldum ទៅ​កាន់​ក្រុម Paris Saint-Germain នៅ​រដូវក្តៅ​នេះ​។

សមាសភាព​ក្នុង​នោះ​រួម​មាន កីឡាករ Jordan Henderson ,James Milner និង Virgil van Dijk ពួក​គេ​ត្រូវ​បាន​ជ​ម្រើ​រើស​។ យ៉ាងណាមិញ លោក Klopp បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ថ្មី​មួយ​បាន​កើតឡើង នៅ​មុន​ពេល​ដំណើរ​ឆ្ពោះទៅ​ទីក្រុង Porto របស់​ក្រុម Liverpool ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League៕