Sir Alex Ferguson អះអាង​ថា Man United មិន​ដែល​ចាប់អារម្មណ៍​លើ​ម្នាក់​នេះ​ទេ​!

0

វីរបុរស​ក្រុម​បិសាច​ក្រហម Manchester United លោក Sir Alex Ferguson បាន​បង្ហើប​ថា ក្លឹ​ប​មិន​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​ជាមួយ កីឡាករ Wesley Sneijder ឡើយ ប៉ុន្តែ​ក្លិប​មានការ​សោកស្តាយ ដែល​បរាជ័យ​ក្នុង​ការ​ចុះហត្ថលេខា​ជាមួយ​អតីត​តារា​ឆ្នើម​របស់​អង់គ្លេស Paul Gascoigne​។

អតីត​ខ្សែប្រយុទ្ធ​ហូ​ឡង់ Sneijder ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ម្តង​ហើយ​ម្តងទៀត ជាមួយនឹង​ការ​ផ្លាស់​ទៅ Manchester United ក្នុងអំឡុងពេល​របស់​គាត់​ទាំង​នៅ Real Madrid និង Inter Milan ។

ទោះជា​យ៉ាងណា បុរស​សញ្ជាតិ​ហូ​ឡង់​ដែល​ចូល​និវត្តន៍​រូប​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​នៅ​លើ​ពិភពលោក និង​បាន​ដើរតួ​ជាតា​រា​ឆ្នើម​នៅ​ក្នុង​ក្រុម Inter Milan របស់​លោក Jose Mourinho ដែល​បាន​ឈ្នះ​ពានរង្វាន់​បី​ដង​ក្នុង​រដូវ​កាល ២០០៩-១០៕