អតីត​មិត្ត​រួម​ក្រុម​បិសាច​ក្រហម​របស់ Cristiano Ronaldo ក្លាយជា​អ្នកលក់​ទឹកដោះគោ​ជូរ

0

លោក Richard Eckersley ធ្លាប់​ជា​ខ្សែការពារ​ដ៏​ជោគជ័យ​ម្នាក់ នៅ​ក្រុម​បិសាច​ក្រហម Manchester United ប៉ុន្តែ​អតីត​កីឡាករ​រូប​នេះ​បាន​សារភាព​ថា គាត់​បាន​ចេញពី​ហ្វឹកហាត់​ជាមួយ Cristiano Ronaldo ដើម្បី​លក់​ទឹកដោះគោ​វិញ​។

Eckersley បាន​និយាយ​លម្អិត​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ The Athletic ថា​“ ខ្ញុំ​បាន​ត្រលប់​មក​ពី Oldham ដើម្បី​រៀប​ការ និង​បង្កើត​បានកូន​ម្នាក់ ទាំង​គ្មាន​សល់​ប្រាក់ និង​ក្តី​សង្ឃឹម ហើយ​ខ្ញុំ​បាន​ប្រាប់​ប្រពន្ធ​ខ្ញុំ​ថា ខ្ញុំ​ចង់​ឈប់​ពី​បាល់ទាត់​” ។

លោក​បន្ត​ថា “​ខ្ញុំ​តែងតែ​គិត​អំពី Cristiano Ronaldo ត្រលប់​មក Old Trafford វិញ​ជា​លើក​ចុង​ក្រោយ​ដែល​គាត់​នៅ​ទីនោះ ខ្ញុំ​បាន​ហ្វឹកហាត់​ជាមួយ​គាត់ ហើយ​ឥឡូវនេះ​ខ្ញុំ​ជា​អ្នក​ផលិត​ទឹកដោះគោ ហើយ​ខ្ញុំ​លក់​ទឹកដោះគោ​ជូរ​” ។ យើង​កំពុង​ផលិត​ទឹកដោះគោ​ចំនួន ២៥.០០០ លី​ត្រ​ក្នុង​មួយ​ខែ ជាមួយ​បុគ្គលិក ២២​នាក់ ហើយ​យើង​ចង់​ក្លាយជា​អ្នក​ចែកចាយ​ទឹកដោះគោ​ធំ​ជាងគេ​នៅ​ចក្រភព​អង់គ្លេស ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ​នេះ​” ។

គួរ​រំលឹក​ថា អតីត​ខ្សែការពារ​អង់គ្លេស​វ័យ ៣២​ឆ្នាំ​រូប​នេះ បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​សម្រាប់​ក្រុម Man United ក្នុង​ឆ្នាំ ២០០៩ ហើយ​ការ​ប្រកួត​អាជីព​ចុង​ក្រោយ​របស់​គាត់ បាន​កើតឡើង​ក្នុង​ឆ្នាំ ២០១៥ ជាមួយ Oldham Athletic ៕