កីឡាករ Bruno Fernandes បានបរាជ័យក្នុងការស៊ុតបាល់ពិន័យប៉េណាល់ទីនៅនាទីទី ៩១ សម្រាប់ក្រុមបិសាចក្រហម Manchester United ជាលទ្ធផលពួកគេបានចាញ់ក្រុម Aston Villa ១-០ ។
ជាការពិតណាស់ គ្រប់គ្នាដែលមើលការប្រកួតសន្មតថា CR7 នឹងទទួលបានបាល់ប៉េណាល់ទីនោះ ប៉ន្តែវាត្រូវបានផ្តល់ជូន Bruno Fernandes ទៅវិញ។
ទន្ទឹមនឹងនោះ អ្នកចាំទី Emi Martinez របស់ក្រុម Aston Villa បានសម្តែងកាយវិការឌឺដងថា គាត់ចង់ឱ្យ Ronaldo ជាអ្នកស៊ុតបាល់ប៉េណាល់ទី ខណៈដែល Fernandes ស៊ុតមិនចូល។
លោក Ole Gunnar Solskjaer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា Bruno គឺជាកីឡាករវ័យក្មេងដ៏រឹងមាំម្នាក់ និងជាជម្រើសដ៏សាកសមបំផុត។
គួររំលឹកថា ខ្សែបម្រើព័រទុយហ្គាល់វ័យ ២៧ឆ្នាំរូបនេះ បានទទួលបាល់ប៉េណាល់ទីចំនួន ២៣ លើកសម្រាប់ក្រុម Manchester United ដោយស៊ុតបញ្ចូលទីបាន ២១ គ្រាប់ និងអាក់ខានតែ ២គ្រាប់ប៉ុណ្ណោះសម្រាប់ការប្រកួតទល់នឹងក្រុម Aston Villa និងមួយប្រកួតទល់នឹង Newcastle ក្នុងជ័យជម្នះ ៤-១៕