Chelsea បញ្ជាក់​ពី​អវត្តមាន​កីឡាករ​ពីរ​រូប ក្នុង​ជំនួប​ទល់​នឹង Man City ល្ងាច​នេះ

0

ក្លឹ​ប​តោ​ខៀវ Chelsea នឹង​ត្រូវ​បើកទ្វា​ទទួលភ្ញៀវ Man City ដែល​ជា​ជំនួប​ពិសេស​ប្រចាំ​ស​ប្ដា​ហ៍​ក្នុង​ក្របខ័ណ្ឌ Premier League នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ នៅ​ឯ​កីឡដ្ឋាន Stamford Bridge​។

គ្រូ​ប​ង្វិ​ក Thomas Tuchel បាន​បង្ហើប​ទុកជា​មុន​ហើ ថា ក្រុម​របស់​ខ្លួន​នឹង​អវត្តមាន​កីឡាករ​សំខាន់ ២ រូប នៅ​តំបន់​ប្រយុទ្ធ មាន​ដូច​ជា Mason Mount និង Christian Pulisic ដែល​ពួក​គេ​ទាំង​ពីរ​នៅ​មិន​ទាន់​ជា​ពីរ​បួស​។

លោក Tuchel និយាយ​៖ “Christian Pulisic នឹង​នៅ​តែ​បន្ត​គ្មាន​វត្តមាន ហើយ​សម្រាប់ Mason Mount គឺ​លឿន​ពេក​សម្រាប់​គេ គេ​ជួប​បញ្ហា​របួស កាល​ប៉ះ​ជាមួយ Aston Villa ដ្បិត​បើ​ពេល​នេះ​កំពុង​ព្យាយាម​ឲ្យ​ជា​សះស្បើយ ដើម្បី​ត្រលប់​មក​វិញ តែ​ថ្ងៃស្អែក​គឺ​លឿន​ពេក​ហើយ ខណៈ​ដែល Mendy គេ​នឹង​មានឈ្មោះ ហើយ​ចាប់ផ្តើម​ជម្រើស​ដំបូង​នៅ​ថ្ងៃស្អែក​”​។

គួរ​បញ្ជាក់​ថា ក្រុម​ការពារ​ជើងឯក PL គឺ City បាន​ប៉ះ​ក្រុម​ការពារ​ជើងឯក UCL គឺ Chelsea លើក​ចុង​ក្រោយ​កាលពី​ថ្ងៃ ទី ៣០ ឧសភា ដោយ​ខាង​តោ​ខៀវ​យកឈ្នះ​មេ ខៀវ ១-០ ដែល​ជា​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​នៅ PL លើក​ចុង​ក្រោយ​គឺ Chelsea ឈ្នះ​ដដែល ២-១៕