ឌឺ​ឡើង​កប់​! Ancelotti ថា​គួរតែ​ប្រកួត World Cup ជា​រៀង​រាល់​ឆ្នាំ

0

លោក Carlo Ancelotti បាន​និយាយ​យ៉ាង​ចំ​ៗ​ថា FIFA អាច​នឹង​ធ្វើការ​ប្រកួត​បាល់ទាត់​ពិភពលោក​រៀង​រាល់​ឆ្នាំ បន្ទាប់​ពី​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់ បាន​បង្ហាញ​ផែនការ​សម្រាប់​ការ​ប្រកួត​ធំ​ដែល​នឹង​ត្រូវ​លេង​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​។

អ្នកចាត់ការ​ទូរ​ទៅ​សញ្ជាតិ​អ៊ី​តា​លី ក៏​បាន​ផ្តល់​គំនិត​របស់​គាត់​លើ​វិស័យ​ផ្សេង​ទៀត ដែល​ទាក់ទង​នឹង​ការងារ​របស់​គាត់ ជា​ពិសេស​ការ​ចាប់ផ្តើម​អាជីព​របស់​គាត់​នៅ Real Madrid វិញ​។

គាត់​បាន​ប្រាប់​វិទ្យុ Rai ថា «​ខ្ញុំ​កំពុង​រស់នៅ​យ៉ាង​សុខសាន្ត​នៅ​ឯ​ក្លិប Real Madrid ។ ខ្ញុំ​សង្ឃឹមថានឹង​ស្នាក់​នៅ​ជា​ច្រើន​ឆ្នាំ​ទៀត​»​។ «​យើង​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​លំបាក​មួយ​ចំនួន ប៉ុន្តែ​យើង​មាន​ស្មារតី​ល្អ ហើយ​យើង​បាន​ធ្វើការ​កែតម្រូវ កំឡុង​ពេល​ប្រកួត​ដោយ​ផ្អែក​លើ​ចរិតលក្ខណៈ​របស់​យើង​” ។

ថ្វីបើ​មានការ​ចាក​ចេញពី​កំពូល​តារា​ឆ្នើម​ដូច​ជា Sergio Ramos និង Leo Messi ក៏​ដោយ ក៏​លោក Ancelotti ជឿជាក់​ថា LaLiga Santander នឹង​មិន​មាន​ឱនភាព​ឡើយ​។ គាត់​បាន​និយាយ​ថា «LaLiga បាន​បាត់បង់​កីឡាករ​ឆ្នើម​ៗ​នៅ​រដូវក្តៅ ប៉ុន្តែ​មាន​អ្នក​ផ្សេង​ទៀត​ដែល​កំពុង​លេចធ្លោ​ឥឡូវនេះ​” ។ «​ម្នាក់​ក្នុង​ចំនោម​ពួក​គេ​គឺជា Vinicius គឺជា​កីឡា​រករ​របស់​យើង​។ យើង​មានការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង ហើយ​យើង​បាន​ចាប់ផ្តើម​រដូវ​កាល​បាន​យ៉ាង​ល្អ​»​។

បន្ទាប់​មក​លោក Ancelotti បាន​ផ្តល់​ទស្សនៈ​របស់​គាត់ អំពី​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ដែល​គ្រោង​នឹង​ធ្វើ​ឡើងជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​។ គាត់​និយាយ​បែប​ចំអក​ថា «​លេង​បាល់ទាត់​ពិភពលោក​រៀង​រាល់ ២ ឆ្នាំ​ម្តង0x017d7​» កាលវិភាគ​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់ គឺ​យើង​មានការ​ប្រកួត​ដែល​គ្មាន​ន័យ​៕