EA Sports បង្ហាញ​ពី​ចំណាត់ថ្នាក់​កីឡាករ​សម្រាប់ FIFA ចុង​ក្រោយបង្អស់​នៅ​ក្នុង​ខែតុលា​នេះ

0

ក្រុម​បិសាច​ក្រហម Manchester United កំពុង​តែ​ក្លាយជា​ក្រុម​ខ្លាំង ដែល​ត្រូវ​បាន EA Sports ដាក់​បង្ហាញ​ជា​ថ្មី​ម្តងទៀត​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League Game​។

ពិត​ណាស់ Man United បាន​ចុះហត្ថលេខា​លើ​កីឡាករ Cristiano Ronaldo, Raphael Varane និង Jadon Sancho នៅ​រដូវក្តៅ ដោយ​បន្ថែម​តារា​ល្បី​ៗ ដូច​ជា Bruno Fernandes និង Paul Pogba ដែល​ជា​រឿង​ធំ​ត្រូវ​បាន​រំពឹង​ទុក​ពី​លោក Ole Gunnar Solskjaer​។

Cristiano Ronaldo បាន​ឈរ​នៅ​លើ​កំពូល​តារាង​ជាមួយនឹង​ចំណាត់ថ្នាក់ ៩១ ហើយ​តាម​ពីក្រោយ​ដោយ​ខ្សែបម្រើ​ប្រយុទ្ធ និង​មិត្ត​រួម​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់ Bruno Fernandes ។ ដោយឡែក Paul Pogba និង Jadon Sancho មាន​ចំណាត់ថ្នាក់ ៨៧ ដោយ​ខ្សែការពារ​កណ្តាល​ថ្មី​វ៉ា​រ៉ា​ន​នៅ​ពីក្រោយ​ពួក​គេ​៕