Liverpool បញ្ជាក់ពីស្ថានភាពរបួស របស់ខ្សែបម្រើមួយរូប

0

ក្រុមហង្សក្រហម Liverpool បានបញ្ជាក់ថា កីឡាករ Thiago Alcantara នឹងអវត្តមានចំនួនពីរប្រកួតជាមួយ Norwich និង Brentford ខណៈដែល Trent Alexander-Arnold កំពុងធូរស្បើយពីរបួស។

ខ្សែបម្រើអេស្ប៉ាញ Thiago បានបង្ហាញខ្លួនលើកទី ៤ របស់ខ្លួនក្នុងរដូវកាលនេះ ខណៈដែលក្រុមហង្សក្រហម Liverpool បានផ្តួលក្រុម Crystal Palace ៣-០ នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ ប៉ុន្តែត្រូវខកខានមួយរយៈបន្ទាប់ពីរងរបួស។

ជំនួយការគ្រូបង្វឹកក្រុមហង្សក្រហមលោក Pep Lijnders បានបង្ហាញថា កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ៣០ឆ្នាំរូបនេះ នឹងខកខានដំណើររបស់ពួកគេទៅកាន់ Norwich ក្នុងជុំទី ៣ នៃពានរង្វាន់ EFL Cup នៅថ្ងៃអង្គារ ក៏ដូចជាការប្រកួតក្របខ័ណ្ឌ Premier League ជាមួយ Brentford នៅបួនថ្ងៃក្រោយ៕