កូនប្រុសរបស់ David Beckham ឈ្មោះ Romeo បានបង្ហាញខ្លួនជាលើកដំបូង ក្នុងអាជីពបាល់ទាត់របស់គេ ក្នុងនាមជាកីឡាករបម្រុងរបស់ Inter Miami នៅយប់ថ្ងៃអាទិត្យ។
Romeo Beckham ត្រូវបានផ្តល់កិច្ចសន្យាអាជីពដំបូងរបស់គាត់ កាលពីដើមខែនេះ ជាមួយនឹងការចុះហត្ថលេខាសម្រាប់ក្លឹប Fort Lauderdale CF ដែលជាផ្នែកមួយនៃសិទ្ធិផ្តាច់មុខរបស់ MLS Inter Miami ដែលជាកម្មសិទ្ធិឪពុករបស់គាត់។
កីឡាករវ័យ ១៩ ឆ្នាំរូបនេះ បានបង្ហាញខ្លួនលើកដំបូងរបស់ខ្លួនសម្រាប់ឈុត USL League One នៅចុងសប្តាហ៍ ដោយលេងបាន ៧៩ នាទីនៃការប្រកួតស្មើ ២-២ ជាមួយ Tormenta នៅកីឡដ្ឋាន DRV PNK៕