លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានព្យាយាមពន្យល់ពីមូលហេតុ ដែលគាត់ត្រូវបានគេចាប់បានដោយឃើញស្រែកដាក់ Jack Grealish និង Riyad Mahrez អំឡុងពេលក្រុម Manchester City បានយកឈ្នះ RB Leipzig ៦-៣ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។
គួរជម្រាបថា ការប្រកួតដ៏រំភើបមួយនៅឯកីឡដ្ឋាន Etihad បានផ្តល់នូវគ្រាប់បាល់ចំនួន ៩គ្រាប់។ ខ្សែបម្រើអន្តរជាតិអង់គ្លេស Grealish ដែលឥឡូវនេះ គឺជាកីឡាករថ្លៃបំផុតនៅក្នុងកីឡាបាល់ទាត់អង់គ្លេស និង Mahrez ក៏បានចូលលេងដែរ ប៉ុន្តែលោក Guardiola ហាក់មិនសប្បាយចិត្តទាំងស្រុងនោះឡើយ។
ឆ្លើយជាមួយ BT Sport លោក Pep បានឲ្យដឹងថា “ពួកគេល្អណាស់ ដោយលេងស៊ីចង្វាក់គ្នាបានល្អ និងបង្កើតឱកាសប្រយុទ្ធជាច្រើនលើក។ ប៉ុន្តែ ដូចអ្វីដែលឃើញ ខ្ញុំបានប្រាប់ឲ្យប្រយុទ្ធនៅពាក់កណ្តាលតង់ ខណៈពួកគេមានឱកាសវាយលុកជាច្រើនលើក តែបែជាមិនព្រមវាយលុក”៕