លោក Thomas Tuchel រីករាយដែល Harry Kane នៅតែបន្តនៅ Tottenham ចំពេលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយ Manchester City នៅរដូវក្តៅនេះ ខណៈដែលគ្រូបង្វឹកតោខៀវ Chelsea ក៏និយាយដែរថា ក្លឹបរបស់គាត់ព្យាយាមតាមប្រមាញ់តារាឆ្នើមរបស់ Spurs រូបនេះទេ។
Kane នៅតែស្ថិតក្នុងក្រុម Spurs នៅរដូវក្តៅនេះ បើទោះបីជាការតាមប្រមាញ់របស់ក្រុម Manchester City មានពាក្យចចាមអារ៉ាមថា ការផ្លាស់ប្តូរកាន់កៀក បន្ទាប់ពី Kane មិនបានបង្ហាញខ្លួនក្នុងការហ្វឹកហាត់ដំបូងរបស់ក្លឹប។
ប៉ុន្តែទោះជាយ៉ាងណា Kane បាននិយាយថា គាត់បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះ Spurs ឆ្ពោះទៅមុខ ដែល Tuchel សប្បាយចិត្តក្នុងនាមជាអ្នកគាំទ្រ ទោះបីជាគាត់មិនចង់ប្រឈមមុខនឹងខ្សែប្រយុទ្ធរូបនេះ ក្នុងនាមជាគ្រូបង្វឹកក៏ដោយ។ ទន្ទឹមនឹងនេះ Kane បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ក្នុងការបង្ហាញខ្លួន ៥ លើកក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ៕