វាជាពិតជាគួរឲ្យភ្ញាក់ផ្អើល លោក Carlo Ancelotti បានដកកីឡាករ Eden Hazard ចេញពីជម្រើស ១១ នាក់ដំបូងរបស់ Real Madrid ក្នុងការប្រកួតជាមួយក្រុម Inter Milan បើទោះបីជាខ្សែបម្រើបែលហ្ស៊ិករូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អមួយរយៈចុងក្រោយនេះក៏ដោយ។
ផ្ទុយទៅវិញលោក Ancelotti បានជ្រើសរើសកីឡាករ Lucas Vazquez ដើម្បីជំនួសទុកឲ្យ Hazard នៅអង្គុយកៅអីបម្រុងទៅវិញ។ ប៉ុន្តែទោះបីជាអតីតគ្រូបង្វឹកក្រុម Everton រូបនេះ កំពុងព្យាយាម ផ្លាស់ប្តូរដើម្បីធ្វើឱ្យក្រុមរបស់គាត់មានភាពប្រសើរឡើង នៅដំណាក់កាលចុងក្រោយក៏ដោយ ក៏គាត់មិនងាកទៅរកអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea រូបនេះ នោះដែរ៕