Cole ថា​ខ្សែប្រយុទ្ធ​ម្នាក់​នេះ គឺជា Drogba ទី​២

0

Romelu Lukaku អាច​ធ្វើ​ត្រាប់​តាម Didier Drogba ដែល​អាច​នាំ​ក្រុម​តោ​ខៀវ Chelsea ទៅ​កាន់​ក្របខ័ណ្ឌ Premier League និង Champions League នេះ​បើ​យោង​តាម​លោក Joe Cole អតីត​កីឡាករ Stamford Bridge​។

Cole បាន​និយាយ​នៅ BT Sport ថា “​ប្រាកដ​ណាស់​ពួក​គេ​ស្រ​ដៀង​គ្នា វា​មិនមែន​គ្រាន់តែ​ជា​អ្វី​ដែល​គាត់​នាំ​មក​នៅ​លើ​ទីលាន​នោះ​ទេ​។ ខ្ញុំ​គិត​ថា Lukaku បាន​រៀនសូត្រ​ច្រើន​ពី Didier ទាក់ទង​នឹង​វត្តមាន​របស់​គាត់​នៅ​ក្រៅ​ទីលាន​។ គ្រប់​សកម្មភាព ការ​គោរព​វី​ន័យ ទាំង​នៅ​ក្នុង​ក្រុម គាត់​គឺជា​អ្នកដឹកនាំ ហើយ​នោះ​គឺជា Didier Drogba​។

ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្សិ​ក​វ័យ ២៨​ឆ្នាំ​រូប​នេះ បាន​ចាប់ផ្តើម​ជីវិត​ដ៏​អស្ចារ្យ​ឡើង​វិញ នៅ​ទឹកដី​អង់គ្លេស​បន្ទាប់​ពី​ការ​ផ្ទេរ​របស់​គាត់​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៩៨ លាន​ផោន (១៣៦ លាន​ដុល្លារ​) ពី​ក្លិប Inter Milan​។

រហូត​មក​ដល់​ពេល​នេះ Lukaku បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៤ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន ៤ លើក​រួម​ទាំង ២ គ្រាប់​ក្នុង​ជ័យជម្នះ​លើ​ក្រុម Aston Villa កាលពី​ថ្ងៃ​សៅរ៍ ហើយ​នៅ​យប់​ថ្ងៃ​អង្គារ​គាត់​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្នុង​ក្របខ័ណ្ឌ Champions League របស់​ខ្លួន​សម្រាប់​ក្រុម​តោ​ខៀវ នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Zenit St Petersburg ព្រមទាំង​រកបាន ១​គ្រាប់​ផង​ដែរ​៕