Honda រកបាន​ក្លិប​ថ្មី​បាន ក្រោយ​ទំនេរ​រយៈពេល​៣​ខែ

0

អតីត​កីឡាករ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន និង​ជា​អ្នកចាត់ការ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​លោក Keisuke Honda បាន​ចូលរួម​ក្លិប Suduva នៃ​ក្រប​ខណ្ឌ​កំពូល​លី​ទុ​យ​អា​នី ដែល​ជា​ក្លិប​ទី​៩​របស់​លោក នេះ​បើ​តាម​ការ​បង្ហោះ​ក្នុង​គណនី​ផ្លូវការ​របស់​លោក លើ​បណ្ដាញ​សង្គម​។

កីឡាករ​វ័យ​៣៥​ឆ្នាំ បាន​នៅ​ទំនេរ​មិន​មាន​ក្លិប​ចូលរួម ចាប់តាំងពី​ចាក​ចេញពី​ក្លិប Neftci ក្នុង​ប្រទេស​អា​ហ្សៃ​បៃ​ហ្ស​ង់ កាលពី​ខែមិថុនា​។

សូម​រំឭក​ថា លោក Honda បាន​ចាប់ផ្ដើម​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​នៅ​ក្លិប Nagoya Grampus ក្នុង​ឆ្នាំ​២០០៥ មុន​ពេល​ផ្លាស់​ទៅ​ចូលរួម​ក្លិប​ក្នុង​ប្រទេស អ៊ី​តា​លី ហូ​ឡង់ រុ​ស្ស៊ី ម៉ិ​ក​ស៊ី​កូ អូ​ទ្រី​ស និង​ប្រេ​ស៊ី​ល​ជាដើម​។

បច្ចុប្បន្ន Honda កំពុង​កាន់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​គោព្រៃ​កម្ពុជា ហើយ​លោក​ជា​កីឡាករ​ជប៉ុន​ម្នាក់​គត់ ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ៣​ផ្សេង​គ្នា ក្រោយ​ទទួល​បាន​ឱកាស​បង្ហាញខ្លួន​លើក​ដំបូង​កាលពី​ឆ្នាំ ២០១០៕