កីឡាករ Georginio Wijnaldum បាននិយាយថា ការការខ្វះជំនឿពីថ្នាក់ដឹកនាំ Liverpool បាននាំឱ្យគាត់សម្រេចចិត្តចាកចេញពី Anfield ខណៈដែលគាត់បានអះអាងថាពួកគេមិនបានផ្តល់ឱ្យខ្ញុំនូវអារម្មណ៍ចង់រក្សាខ្ញុំនោះឡើយ ។
គួររំលឹកថា Liverpool បានចាយប្រាក់ចំនួន ២៣ លានផោន (៣២ លានដុល្លារ) ដើម្បីនាំយក Winaldum មកកាន់ Merseyside ពី Newcastle នៅរដូវក្តៅឆ្នាំ ២០១៦ ហើយរូបគេបានបន្តវិវឌ្ឍន៍ខ្លួនជាកីឡាករម្នាក់ ដែលមានឥទ្ធិពលបំផុតរបស់ក្រុមលោក Jurgen Klopp ។
ខ្សែបម្រើហូឡង់វ័យ ៣០ឆ្នាំរូបនេះ បានជួយក្រុមហង្សក្រហមឈ្នះពានរង្វាន់អ៊ឺរ៉ុបលើកទី ៦ និងពានរង្វាន់លីកដំបូងក្នុងរយៈពេល ៣០ឆ្នាំ ប៉ុន្តែមិនត្រូវបានផ្តល់កិច្ចសន្យាឱ្យលើសពីយុទ្ធនាការ ២០២០-២១ ទេ គេហើយបានសម្រេចចិត្តចូលរួមជាមួយក្រុម Paris Saint-Germain ក្នុងការផ្ទេរដោយឥតថ្លៃខ្លួនកាលខែមិថុនា៕