ថ្វីត្បិតតែមិនទាន់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Paris Saint-Germain ក៏ដោយ ក៏ Sergio Ramos ទទួលរងការរិះគន់ជាច្រើន នៅសប្តាហ៍នេះ បន្ទាប់ពីគាត់បានចុះហត្ថលេខា។
ដោយសារបញ្ហារបួស Ramos ទំនងជាមិនអាចលេងការប្រកួតដំបូងរបស់គាត់ជាមួយក្លឹបបារាំង រហូតដល់ថ្ងៃទី ២២ ខែកញ្ញា ទល់នឹង Metz ។
យ៉ាងណាមិញ អតីតកីឡាកររបស់ក្លឹប PSG និងជាអ្នកអត្ថាធិប្បាយកីឡា RMC Sport លោក Jerome Rothen បានធ្វើការរិះគន់ក្នុងការនាំយកអតីតខ្សែការពារកណ្តាលរបស់ក្លឹប Real Madrid រូបនេះ។
Rothen បាននិយាយថា “បញ្ហារបួសសាច់ដុំកំភួនជើងរហូតដល់ចុងបញ្ចប់នៃអាជីពរបស់អ្នក ពិតជាដំណឹងអាក្រក់ ព្រោះវាជារបួសដែលអ្នកកម្រនឹងជាសះស្បើយឡើងវិញ”៕