កីឡាករ Zlatan Ibrahimovic នឹងត្រូវអវត្តមានក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ក្រុម AC Milan ជាមួយក្រុមហង្សក្រហម Liverpool នៅថ្ងៃពុធនេះ បន្ទាប់ពីមានបញ្ហារបួសរលាកសរសៃពួរ។
AC Milan នឹងត្រូវមកដល់កីឡដ្ឋាន Anfield សម្រាប់ការប្រកួតបើកឆាក ឈុតធំក្នុងយុទ្ធនាការវគ្គចែកពូលឆ្នាំ ២០២១-២២ របស់ពួកគេក្នុងក្របខ័ណ្ឌ Champions League។
ទោះយ៉ាងណាក្រុមរបស់លោក Stefano Pioloi នឹងត្រូវដឹកនាំការប្រកួត ដោយគ្មានខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ ដោយត្រូវសម្រាកព្យាបាលនៅអ៊ីតាលី។
លោក Pioli បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា Ibrahimovic ក្រោយបញ្ចប់ការប្រកួត រវាង Milan និង Lazio កីឡាករ Zlatan បានអន្ទះសារព្យាយាមហ្វឹកហាត់យ៉ាងខ្លាំង ទើបបណ្ដាលឱ្យមានអាការរលាកសរសៃពួរ ដែលមិនអាចប្រថុយប្រថានឡើយ៕